ព័ត៌មានជាតិ

រន្ធត់ ជិះម៉ូតូទៅបុកពីក្រោយរថយន្ត ស្លាប់ភ្លាមៗមួយរំពេច

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២៧-២៨ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-6488 បើកបរដោយឈ្មោះ រិន វណ្ណដេត ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយរថយន្តធុនធំ (មិនស្គាល់អត្តសញ្ញាណ) ដែលឈប់មានទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ នៅកន្លែងកើតហេតុតែម្តង។ ចំណែកភាគីខាងរថយន្តបានបើករត់គេចខ្លួនបាត់ ។

ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់