ព័ត៌មានជាតិ

ខ្លាំងម្ល៉េះលោក សុទ្ធតែគំរាម​សម្លាប់ទៀត!

ភ្នំពេញ: នៅព្រឹកព្រលឹមវេលាម៉ោង ៦និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នៅ​ចំណុចផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានករណី​គំរាមសម្លាប់កើតឡើង បង្កឡើងដោយជនសង្ស័យ​ស៊ីវិល ថ្មើរជើង ប្រដាប់ដោយដែកសំប៉ែតស្រួច​។

ជនសង្ស័យខាងលើមានឈ្មោះ ទន ផានិត ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ទន សុខណាក់ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួចដកហូត វត្ថុតាងបាន ដែកសំប៉ែត ចុងស្រួច ចំនួន១ (ជារបស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័ត្រូវបានកម្លាំងនគរបាកប៉ុស្តិ៍កសាងសំណុំរឿងនិងចាត់ការតាមនិតិវិធី៕

មតិយោបល់