ព័ត៌មានជាតិ

លម្អិត! ដឹងកាន់តែច្បាស់ ករណីកូនមន្ត្រីនគរបាលម្នាក់ចង.កស្លាប់ នៅក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល

កណ្តាល: កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានការប្រទះឃើញសពបុរសម្នាក់ បានចងកស្លាប់នៅក្នុងសាលាគរុកោសល្យភូមិភាគខេត្តកណ្តាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀម វឌ្ឍនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាកនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានឳពុកឈ្មោះ សៀម ប៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រីនគរបាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះដែរសមត្ថកិច្ចបានរកឃើញ ខែ្សកាតសិស្សពាក់ក ចំនួន១ ប្រវែង ០.៧៣ ម៉ែត្រ។

ក្នុងនោះដែរ តាមការបំភ្លឺរបស់សាក្សីឈ្មោះ ស៊ីវ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ បានឲ្យដឹងថា៖ នៅវេលាម៉ោង១១ថ្ងៃត្រង់ គាត់បានចូលក្នុងសាលាគរុកោសល្យភូមិភាគបំណងចូលបន្ទប់ទឹកបត់ជើង ពេលបត់ជើងរួចរាល់ហើយ មានអារម្មណ៍ធំក្លិនស្អុយ ក៏ដើររកមើលតែមិនឃើញ ហើយក៏មានបន្ទប់ទឹកមួយបិទទ្វារ មានការសង្ស័យក៏អើតមើល តាមប្រហោងទ្វារ ក៏ឃើញមានមនុស្សចងក ហើយក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ តាមរយ:ទូរសព្ទ ភ្លាមនោះសមត្ថកិច្ចក៏បានធាក់ទ្វារបន្ទប់ទឹក ឃើញមនុស្សប្រុសចងក ទៅនឹងឆ្នឹមដំបូលបន្ទប់ទឹក ជាមួយខ្សែកាតសិស្សពាក់ក បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះធើ្វការពិនិត្យ។

តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូសន្និដ្ឋានថា ដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ សពពិតជាស្លាប់ដោយសារ អត្តឃាត(ចងក)ពិតប្រាកដមែន ដោយមិនបានពាក់ពន្ធ័បទល្មើសអ្វីឡើយ ។ ការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់