ព័ត៌មានជាតិ

​លិចទូកដឹក​កម្មករ បណ្តាលឲ្យ​​ស្លាប់បុរសម្នាក់​និងម្នាក់ទៀតបាត់ខ្លួន!​

ព្រះសីហនុ: នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីលិចទូក​ប្រភេទកន្ទុយវែង​ដឹកកម្មករ ដែលដឹកលើសចំណុះ បណ្តាល​ស្លាប់ម្នាក់ និងម្នាក់ទៀតបាត់ខ្លួន ​នៅ​ពយអាវខ្មាច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ​ខេត្តព្រះសីហនុ។

​​ជនរងគ្រោះមានឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ភូមិចាក់អង្រែលើ ឃុំព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ចំណែកអ្នកបាត់ខ្លួន​ឈ្មោះ ស៊ាប ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពត​​៕

មតិយោបល់