ព័ត៌មានជាតិ

​ស្រ្តីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម!

ព្រៃវែង: កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ត្រូវខ្សែភ្លើងឆក់​បណ្តាលឲ្យស្លាប់ នៅភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ផាន់ លាង ភេទស្រី អាយុ​៤៥ឆ្នាំ រស់នៅភូមិ​ឃុំ​កើតហេតុ។
មូលហេតុ ជនរងគ្រោះ​ដោះខ្សែអំពូលភ្លើងពីផ្ទះបាយឲ្យគេ​​បើកម៉ាស៊ីនច្រូតចូល នឹងដឹកស្រូវមកពីស្រែ​ កាន់ចំមុខដំណ​​ក៏ឆក់ស្លាប់​តែម្តង៕​

មតិយោបល់