ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង!

កណ្តាល: នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជិះដោយបុរសវ័យចំណាស់ម្នាក់​ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តសាំងយ៉ុងបុក បណ្តាលឲ្យស្លាប់ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៩-​៤០ ភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

​ជនរងគ្រោះ​​មានឈ្មោះ ស្រី ហ៊ិន ភេទប្រុស អាយុ៧២​ឆ្នាំ មានទីលំនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ជិះម៉ូតូ​ម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ​។ ចំណែករថយន្ត​ម៉ាក
សាំងយ៉ុង ពណ៌សំបកឪឡឹក បើកបរដោយឈ្មោះ ដួង ដារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែក សង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់រថយន្តបង្ក​និងអ្នកបើក មកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូន​ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់