ព័ត៌មានជាតិ

សពក្មេង៣នាក់បងប្អូន ដែលស្លាប់ក្នុងករណីលិចទូកក្នុងទន្លេបាសាក់ ពេលនេះរកឃើញអស់ហើយ

កណ្តាល: ករណីលិចទូកក្នុងទន្លេបាសាក់ បាត់ក្មេង៣នាក់ នៅខេត្តកណ្តាល ពេលនេះបានរកឃើញសពអស់ហើយ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

សូមបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ដែលស្លាប់រួមមាន៖
១-ឈ្មោះ រិន មករា ភេទប្រុស អាយុ១៩ឆ្នាំ
២-ឈ្មោះ រិន ស្រីអូន ភេទស្រីអាយុ១៤ឆ្នាំ
៣-ឈ្មោះ រិន ស្រីរ័ត្ន ភេទស្រី អាយុ១២ឆ្នាំ (អ្នកទាំង៣នាក់ជាបងប្អូនបង្កើត) ទីលំនៅភូមិលេខ៥ ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល ។

លុះដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២និង១០នាទីយប់ សាកសពបានរកឃើញបានម្នាក់ទៀតហើយ សរុបទាំងអស់៣នាក់ នៅចំនុចជិតកន្លែងកើតហេតុចម្ងាយប្រហែល ៤គីឡូម៉ែត្រ៕

មតិយោបល់