ព័ត៌មានជាតិ

យកខ្សែក្រវាត់ វាយជនរងគ្រោះយកម៉ូតូបាន២ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនបានទាំងក្រុម

ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពយកខ្សែក្រវ៉ាត់ វាយរួចប្លន់យកម៉ូតូពីជនរងគ្រោះ ហើយគេចខ្លួនបាន២ថ្ងៃ ទើបអស់លក្ខណ៍។

ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២ ០១៨ ត្រង់ចំណុចផ្ទះជួលក្រុមទី៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ បូ​ វណ្ណដេត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខ៣៦៦B ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូដែលជនសង្ស័យយកទៅនោះម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១DE ២១៨២ របស់ជនរងគ្រោះខាងលើ។
ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ទាំង៣នាក់ រួមមានទី១.ឈ្មោះឡើ វ៉ាហេត ហៅ រ៉ន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ១២៧ ភូមិ២ សង្កាត់ច្រាំចំរេះ១ មុខរបរមិនពិតប្រកដ ទី២ឈ្មោះស៊ុយ វណ្ណសកិ្ត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកខ្មៅ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី៣ឈ្មោះ ហ្វី សូលី ភេទប្រុស២៥ឆ្នាំជនជាតិឥស្លាម ទីលំនៅភូមិ២ សង្កាត៉ច្រាំចំរេះ១ មុខរបរ កម្មករអ្នកទាំង៣ មានសាធាតុញៀនក្នុងខ្លួន។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោ៣ទៀបភ្លឺ មានករណីវាយយកម៉ូតូ ដែលមានភិនភាគដូចខាងលើ ត្រង់ចំណុចក្រុម៤ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក លើកំណាត់ផ្លូវជាតិលេខ៥ ខណ:ដែលជនរងគ្រោះ ត្រឡប់មកពីជូនមិត្តភកិ្តទៅផ្ទះ ហើយម៉ូតូបែកកង់ខាងក្រោយ ប៉ុន្តែជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងទេ រហូតដល់ម៉ោង ៥ល្ងាច ទើបមកដាក់ពាក្យបណ្តឹង។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ច បានសហការជាមួយជនរងគ្រោះ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ បានជាបន្តបន្ទាប់ និងដកហូតវត្ថុតាង រួមមានម៉ូតូបានចំនួន២គ្រឿងម៉ាក MSX ពណ៌ក្រហមលាយខ្មៅ គ្មានស្លាក និងម៉ាកស៊ូរូស ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AM១១២៨​ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់