ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការក្នុងសំណុំរឿង២ ករណីផ្សេងគ្នា

ភ្នំពេញ: ជនសង្ស័យ០៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌសែនសុខ កសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ លើសំណុំរឿង០២ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួររួច កាលពីម៉ោង០៨និង៣០ នាទីព្រឹកថ្ងៃពុធទី៣១ ខែតុលា ២០១៨នេះ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ
មានពាក់ព័ន្ធចំនួន០២ ករណីផ្សេងគ្នា ដោយក្នុងនោះករណីទី១ មាន៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ និងទី២មានគ្នា២នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចម៉ូតូមួយករណី។

ប្រភពដដែលបន្តថា ជនសង្ស័យទាំង០៨នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ ក្នុងខណ្ឌសែនសុខ។

អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសូមជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផង ពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗ ជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន ដើម្បីងាយស្រួលដល់សមត្ថកិច្ច ចុះបង្ក្រាបឲ្យទាន់ពេលវេលា៕

មតិយោបល់