ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់​ កែច្នៃព្រួញទៅបាញ់ត្រី ភ្លាត់ចំខ្លួនឯងបណ្តាលឲ្យស្លាប់​!

កោះកុង: កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ យកឧបករណ៍បាញ់ត្រីស្រាប់តែភ្លាត់​ចំឆ្អឹងជំនីរ បណ្តាលឲ្យស្លាប់
នៅចំណុចពាមបាក់អង្រុត ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សពរងគ្រោះមានឈ្មោះ សៀង អាន ភេទប្រុស អាយុ ១៣ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ​។

​ក្រោយពេលកើតហេតុ ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើកោសល្យវិច័យសព ក្រោយពិនិត្យរួច កម្លាំងជំនាញយើងបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារភ្លាត់ ព្រួញឧបករកែច្នៃបាញ់ត្រីបង្កដោយខ្លួនឯងពិតប្រាកដមែន​។
​ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់