ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ស្លាប់មួយរំពេចក្រោយពីជិះម៉ូតូបុករថយន្តពីក្រោយ

បាត់ដំបង: កាលពីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមន្ត្រីយោធាម្នាក់ បានជិះម៉ូតូម៉ាក​ហុងដាសេ១២៥ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1M-5775 ទៅបុកនឹងរថយន្ត​ហ៊ី​យ៉ាន់​ដាយ ​ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 3A-0716​ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច នៅចំណុច ​ផ្លូវជាតិ​លេខ​៥៧​ ត្រង់ចំណុច​ក្រុមទី​៦ ភូមិ​រំ​ជៃ​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង។

សពជនរងគ្រោះមានឈ្មោះ ហួត ចាន់ថន​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់