Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញ ដុំស៊ុបខ្នរ ទឹកក្រូច ទឹកដោះគោ មីកំប៉ុង និងទឹកអាស៊ីតរូបទន្សាយ ខូចគុណភាពលក់លើទីផ្សារ

បន្ទាយមានជ័យ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សាររលួស ស្រុកស្វាយចេក និងផ្សារពង្រ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីបច្ចេកទេសបានធ្វើការត្រួតពិនិត្យម្ហូបអាហារនៅតាមផ្ទះ និងតូប នឹងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ក្នុងស្ករត្នោត សាច់ក្រក និងទឹកខ្មេះ។

ជាលទ្ធផល មន្ត្រីបច្ចេកទេសរកពុំឃើញមានសារធាតុគីមីហាមឃាត់ នៅក្នុងបន្លែណាមួយទេ។

មន្ត្រីសាខាកាំកុងត្រូលក៏បានធ្វើការដកហូតទំនិញមួយចំនួនហួសកាលបរិច្ឆេទប្រើប្រាស់ដែលបានដាក់តាំងលក់នៅ តាមផ្ទះ និងតូប ក្នុងនោះមានដូចជា៖ ទឹកក្រូច ទឹកដោះគោ មីកំប៉ុង ទឹកអាស៊ីតរូបទន្សាយ និងដុំស៊ុបខ្នរ សរុបចំនួន ២២,៥៣ គីឡូក្រាម។

មន្ត្រីកាំកុងត្រូលក៏បានធ្វើការអប់រំ ផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមមុខនឹងច្បាប់ចំពោះអាជីវករណា ដែលបាននាំយក និងទទួលមកដាក់លក់នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់ ជាដើម ៕

Loading...