Post News Media ព័ត៌មានជាតិ ក្រុមក្មេងទំន...

ក្រុមក្មេងទំនើង ផឹកស៊ីស្រវឹងបង្កអុកឡុកពេញសួនច្បារមុខ សាលាខេត្តឧត្តរមានជ័យ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

​ឧត្តរមានជ័យ: កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុមដែលបង្កភាពរញ៉េរញ៉ៃស្រវឹង ចោលដបតាមសួនច្បា និងបង្ហោះម៉ូតូ​ ​កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅបរិវេណ​សួនច្បារមុខ សាលាខេត្តឧត្តរមានជ័យ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ​។

​​ចំពោះករណីនេះ ក្រុមក្មេងទំនើងចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចនាំយកមក សួរនាំនៅអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការអប់រំ និងកិច្ចសន្យា ហើយឲ្យឪពុកម្តាយ​មកធានាយកទៅផ្ទះ​វិញ​តែម្តង៕​

Loading...