ព័ត៌មានជាតិ

លឿនប៉ះលឿន…បុកគ្នាប្រាវស្លាប់ទាំង២នាក់នៅនឹងកន្លែង!

តាកែវ: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅលើផ្លូវលេខ១២៩A នៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CO-8579 ជិះដោយឈ្មោះ ហេង វាសនា ភេទប្រុស មុខរបរ កសិករ រស់នៅឃុំស្រុកកើតហេតុ បានបើកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ តាកែវ1E-3625 ជិះដោយឈ្មោះ ង៉ែត ចាន់សុផា ភេទប្រុស អាយុ២២ឆ្នាំ បើកពីកើតទៅលិចក៏បានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២ស្លាប់នៅនឹងកន្លែងតែម្តង។

មូលហេតុ ​បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ចំពោះករណីនេះ មធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចបាននាំយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំសំបួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់