Post News Media ព័ត៌មានជាតិ បង្រ្កាបគ្រឿង...

បង្រ្កាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀននិងដាវ១ដើម!

ក្រចេះ: លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានប្រាប់Post News ថា នៅវេលាម៉ោង២និង៤៥នាទីរសៀល
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគ្រញូងសែនជ័យ បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចគីឡូម៉ែត្រ១២៨ ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនចំនួន​៣នាក់ ទី១ឈ្មោះ រស់ ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែមជ័យ ស្រុកស្នួល ខេត្តក្រចេះ។​ ទី២​ឈ្មោះ ណៃ សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។ និងទី៣​ឈ្មោះ អ៊ំ លឹម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។

ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿង ញៀនម៉ាទឹកកកចំនួន៣កញ្ចប់ (១កញ្ចប់ធំ,២កញ្ចប់តូច), បំពង់កែច្នៃសម្រាប់ចូកគ្រឿងញៀនចំនួន១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ក្រដាសអាលុយមីញ៉ូមសម្រាប់ប្រើប្រាស់គ្រ/ញមួយចំនួន, ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រ/ញចំនួន​១, ដែកកេះចំនួន០៣, ដាវកែច្នៃ១ដើម, ទូរសព្ទ័ចំនួន២គ្រឿង(អិនចុចពិល), ប្រាក់ចំនួន១៧ម៉ឺនរៀល និងកាបូបពណ៌ផ្កាឈូកចំនួន១។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិ.ជំនាញខេត្តចាត់ការបន្តរតាមនីតិវិធី៕ ​

Loading...