Post News Media ព័ត៌មានជាតិ លេងល្បែងរហូតភ...

លេងល្បែងរហូតភ្លេចបាយ ភ្លេចទឹកប្តីនិងកូន ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង

កំពង់ស្ពឺ: នៅវេលា​ម៉ោ​ង១២និង​៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុ​កភ្នំស្រួច បានចុះបង្រ្កា​បល្បែងស៊ីសង​(អា​ប៉ោង)​ នៅចំណុចផ្ទះសន សេន ភេទប្រុស អាយុ ៣៥​ឆ្នាំ​ស្ថិតក្នុងភូមិត្រពាំងប្រិយ ឃុំក្រាំងដឺវ៉ាយ ស្រុក​ ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន៤​​នាក់​ /ស្រី៣នាក់ ប្រុស​ម្នាក់​រួមមាន៖
១-ឈ្មោះ ឌឹម ធា ភេទស្រី អាយុ ៣៥​ឆ្នាំ ភូមិត្រាំងក្រូច ឃុំក្រាំងដឺវ៉ាយ​
២​-​ ឈ្មោះ វ៉ន វ៉េតភេទ ស្រី អាយុ ៤៣ ឆ្នាំ ភូមិព្រៃទទឹងឃុំក្រាំងដឺវ៉ាយ​
៣-​ឈ្មោះ សួស ពេជ្រ ភេទ​ ស្រី អាយុ ៤៧ ឆ្នាំ ភូមិត្រពាំងប្រិយ ឃុំក្រាំងដឺវ៉ាយ​
៤-ឈ្មោះប៊ុន បឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ភូមិដីក្រហម ឃុំក្រាំងដឺវ៉ាយ។

ចំណែកអ្នកលេងមួយ​ចំនួនទៀតត្រូវបានរត់គេចខ្លួនអស់ ហើយសមត្ថកិច្ច​ដកហូតវត្ថុតាងបានរួមមានបៀរ​លេង​រួច​ចំនួនបៀ​ ១​ ហ៊ូរ និងមេអាប៉ោង​ចំនួន​ ២គ្រាប់​ ចាន​​ចំនួន​មួយ​ ផ្ដិលសម្រាប់គ្រប និងកៅអី​ ១ និងលុយចំនួន​ ១០០,០០០ រៀល។

បច្ចុប្បន្ន​មុខសញ្ញា​អ្នកលេង​ល្បែងស៊ី​សងខុសច្បា​ប់​ទាំង៤នាក់​បានបញ្ជូនមក​អធិការ​ដ្ឋាន​នគរ​បា​ល​ស្រុក​ភ្នំស្រួច​ ដើម្បី​សាក​សួរ​និងកសាងសំ​ណុំរឿង​បញ្ជូន​ទៅការិយាល័យជំនាញ​ខេត្ត​ ចាត់ការតាមនីតិវិធី​៕

Loading...