Post News Media ព័ត៌មានជាតិ រថយន្តបាឡែន ប...

រថយន្តបាឡែន បោះពួយលឿនដូចព្យុះ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ!

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តលឿនពេកបណ្ដាលធ្លាក់ចេញពីថ្នល់ក្រឡាប់ផ្ងារជើងច្រង៉ាង តែសំណាងល្អមិនមានអ្នករបួស។

ហេតុ​ការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិត​តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AT-5818 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹងផងនោះបានហោះធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាងតែក្នុងគ្រោះថ្នាក់ចរាចរណ៍នេះគឺសំណាងមែនទែនតៃកុងរថយន្តមិនមានរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋបានឲ្យម្ចាស់រថយន្តស្ទូចទៅជួសជុលដោយខ្លួនឯង៕

Loading...