Post News Media ព័ត៌មានជាតិ រថយន្តមីស៊ុយម...

រថយន្តមីស៊ុយមីស៊ី ស្លាកលេខ ភ្នំពេញ 3C-2513 បុកម៉ូតូអែវប្លែក ស្លាប់២នាក់យ៉ាងរន្ធត់

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមីស៊ុយមីស៊ី​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2513 បានបុកម៉ូតូអែវប្លែក ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩០-១៩១ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ​សមត្ថកិច្ចបានវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...