ព័ត៌មានជាតិ

ផ្អើលទាំងព្រឹកព្រលឹម! អគ្គិភ័យឆេះរោងដាក់ដំទ្បូងក្រៀម នៅត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៥ និង ០៥នាទីព្រឹកថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីភ្លើងឆេះរោងដាក់ដំឡូងក្រៀម នៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ យី ប៊ុនធឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ មានការខូចខាតដំឡូងអស់ ១០តោន និងឆេះរោង អស់មួយចំហៀង ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ។

ករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា បានប្រើប្រាស់អស់ទឹកចំនួន ០២ឡាន ទើបរលត់អស់ជាស្ថាពរ៕

មតិយោបល់