Post News Media ព័ត៌មានជាតិ ស្រឡាញ់ពេក! ខ...

ស្រឡាញ់ពេក! ខឹងឪពុកម្តាយខាងស្រីសុំផ្តាច់ពាក្យ បុរសម្នាក់បង្ហោះរូបអាក្រាតអតីតគូដណ្តឹងខ្លួន សុំកុំបែកបំបាក់ពួកគេ ទីបញ្ចប់ខ្នោះ!

មណ្ឌលគិរី: សមត្ថកិច្ចបានប្រាប់Post News ថា ពិតជាមានការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបានបង្ហោះរូបអតីតគូដណ្តឹង អាក្រាតពាក់កណ្តាលខ្លួនតាមបណ្តាញសង្គម ដើម្បីអង្វរខាងស្រី កុំឲ្យបំបែកគ្នាពិតប្រាកដ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ជនសង្ស័យមានឈ្មោះ ម៉ី​ន សុ​ក្រៃ អាយុ​២៣​ឆ្នាំ ជនជាតិ​ចាម ស្នាក់នៅភូមិកើតហេតុខាងលើ។

សូមបញ្ជាក់ថា​ជនសង្ស័យបានបង្ហោះរូបអតីតគូដណ្តឹង២ដងមកហើយ លើកទី១ផុសរួចលុបចោលវិញ ។ លើកទី២ បានចាប់បង្ខំនាងថត ហើយយកមកបង្ហោះសុំកុំឲ្យឪពុកម្តាយខាងស្រីបំបែកនាងចេញពីខ្លួនកាលពី២៩ ខែតុលា ឆ្នាំ២០១៨ ។

លុះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះសមត្ថកិច្ចបានបញ្ជូនសំណុំរឿងជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...