Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុន ឈីហ្វា ផ្គត់ផ្គង់សម្ភារ:សំណង់ បើកបុកម៉ូតូសេ១២៥ពីក្រោយ រួមបន្តទៅបុករថយន្តរ៉េវហ្វ័រមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តរបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ:សំណង់មួយគ្រឿង បើកបរដោយយុវជនវ័យក្មេងម្នាក់ ក្នុងសភាពស្រវឹង ក្លិនស្រាហួង បើកបោះពួយល្បឿនលឿន ទៅបុកពីក្រោយម៉ូតូសេ១២៥ បណ្តាលឲ្យផ្លោងខ្ទាតបុរសម្នាក់ រងរបួសឆ្អឹងខ្នងធ្ងន់ រួចបន្តទៅបុករថយន្តរ៉េវហ្វ័រ មួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យគៀបជាប់គ្នា រងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2N-5510 ជារថយន្តក្រុមហ៊ុន ឈី ហ្វា ផ្គង់ផ្គង់សម្ភារ:សំណង់ បើកបរដោយឈ្មោះ យូរ វ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ចំណែករថយន្ត រ៉េវហ្វ័រ ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ភ្នំពេញ 2Q-0768 បើកបរដោយបុរសម្នាក់ ជាមន្ត្រីនគរបាលជាតិ និងម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-3715 បើកបរដោយជនរងគ្រោះឈ្មោះ អឿន អាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ ត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រងរបួសធ្ងន់ ប៉ះពាល់ឆ្អឹងខ្នង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាភាគីម៉ូតូ ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបង្អន់ល្បឿន ដើម្បីទុកឱកាសឲ្យរថយន្តរ៉េវហ្វ័រ បើកឆ្លងផ្លូវ ពីលិចទៅកើត ក្នុងបំណង់បត់ឆ្ពោះទៅជើង ខណ:ដែលម៉ូតូជនរងគ្រោះ បង្អន់ល្បឿននោះ ស្រាប់តែរថយន្តបង្ក ម៉ាកKIA បើកបោះពួយល្បឿនលឿន ដោយយុវជនស្រវឹងខាងលើ បើកពីជើងទៅត្បូង មកបុកពីក្រោយម៉ូតូ ដួលខ្ទាតទៅម្ខាង រងរបួសធ្ងន់ ហើយរថយន្តបង្ក បានបន្តទៅបុក រថយន្តរ៉េវហ្វ័រ ពីទទឹង បណ្តាលឲ្យគៀបជាប់គ្នា រងខូចខាតយ៉ាងដំណំ ។

ភ្លាមៗផងដែរ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែករថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿង ក្រោយពីសមត្ថកិច្ចជំនាញវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញ ខណ្ឌពោធិសែនជ័យ រួមទាំងឃាត់ យុវជនស្រវឹងជោក បើករថយន្តបង្កនាំ ទៅសាកសួរនៅផ្នែកជំនាញផងដែរ៕

Loading...