ព័ត៌មានជាតិ

គ្រូបង្រៀនភាសាកូរ៉េ​ម្នាក់ចិត្តខ្លាំង​! បើករថយន្តបុកម៉ូតូក្មេងសិស្សសាលារងរបួស​រួច​បើករត់ ហើយនៅខ្លាំងដាក់សមត្ថកិច្ចទៀត!​

កំពង់ឆ្នាំង: នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានធ្វើការឃាត់​ម្ចាស់រថយន្ត ឡិចស៊ីស៣៣០ ពាក់ស្លាកលេខ ភ្នំពេញ 2AN-6048 ជាគ្រូបង្រៀនភាសាកូរ៉េ បានបើករថយន្តរត់គេចខ្លួន ក្រោយពីបុកម៉ូតូ បណ្តាលឲ្យក្មេងសិស្សសាលា៣នាក់រងរបួស នៅចំណុច​karaok SH ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ប៉ុន្តែម្ចាស់រថយន្តខាងលើ រឹងទទឹងមិនព្រមឡើងរថយន្តដែលមានបង្កគ្រោះថ្នាក់ ទៅជាមួយសមត្ថកិច្ច ដោយទាមទារជិះរថយន្តផ្សេងរបស់គេមួយទៀត ហើយសមត្ថកិច្ចបានសម្រេចប្រើធម៌ក្តៅ​ទៅលើម្ចាស់រថយន្ត ដែលបានបើករត់ចេញពីកន្លែងកើតហេតុសំដៅទីតាំងក្រុមហ៊ុនបង្រៀនភាសាកូរ៉េ របស់គេនោះតែម្តង៕​​

មតិយោបល់