ភ្នំពេញ: នៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យម្នាក់ នៅចំណុចមុខសណ្ឋាគារឡឺរ៉ូយ៉ាល់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (រថយន្តមួយគ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌ ខ្មៅ បិទស្កុតស ឆ្នាំផលិត២០០២ ពាក់ស្លាកលេខ ភ្នំពេញ2M-5759 ប្រព្រឹត្តនៅចំណុច ផ្លូវលំ ក្រុមទី ៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង៥ និងចាប់យកភស្តុតាង រថយន្តរបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យមានឈ្មោះ ៖
ជនសង្ស័យឈ្មោះ សំអាត សម្បត្តិ ហៅ ភ័ស្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ទីលំនៅបច្ចុប្បន្ន ស្នាក់មិនពិតប្រាកដ។
ភស្តុតាងជារបស់ជនរងគ្រោះដែលចាប់យកបាន រថយន្ត ម៉ាក TOYOTA HIGH LANDER ពណ៌ខ្មៅ បិទស្កុតស ឆ្នាំផលិត២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២M-៥៧៥៩។
ជនរងគ្រោះឈ្មោះ ម៉ោល សុគា ភេទ ប្រុស អាយុ៣៦ឆ្នាំ មុខរបរ បើកបររថយន្តតាក់ស៊ី ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់