Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះពិនិត្យ គ្រឿងសមុទ្រ, គុយទាវសរសៃតូច, លត, បាញ់កាញ់, មីគ្រប់មុខ, ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ, សាច់ក្រក, ត្រីងៀតគ្រប់មុខ, បង្គាក្រៀម, ខ្ញីហាន់, ស្លឹកគ្រៃហាន់ តាមបណ្តារផ្សារចំនួន៨ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic និងសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយគណ:កម្មការផ្សារ បន្តចុះប្រចាំការនៅផ្សារចំនួន ៨ រួមមាន៖ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារជម្ពូវ័ន និងផ្សារច្បារអំពៅ ដើម្បីចុះអង្កេត និងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

ក្នុងនោះមន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួនដូចជា៖ គ្រឿងសមុទ្រ, គុយទាវសរសៃតូច, លត, បាញ់កាញ់, មីគ្រប់មុខ, ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ, សាច់ក្រក, ត្រីងៀតគ្រប់មុខ, បង្គាក្រៀម, ខ្ញីហាន់, ស្លឹកគ្រៃហាន់ ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនៅសារធាតុគីមីហាមឃាត់ និងត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់នៅតាមតូបមួយចំនួន ដើម្បីរកទំនិញខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។

ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ និងទំនិញណាមួយខុសប្រក្រតីទេ។

មន្ត្រីបច្ចេកទេសបានពន្យល់ ណែនាំ ផ្សព្វផ្សាយអប់រំ អំពីសុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដល់អាជីករផងដែរ៕

Loading...