ព័ត៌មានជាតិ

«ជុង ពិតជាអត់ភ្លេចកុកមែន» គម្រាមថានឹងសម្លាប់គេ តាំងពីឆ្នាំ២០១២ ឥឡូវត្រូវជាប់អន្ទាក់ប៉ូលិស…

កណ្តាល: សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលា ម៉ោង៦និង៣០នាទី នៅចំណុចភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

កម្លាំងប៉ុស្ដិ៍រដ្ឋបាល ក្រាំងយ៉ូវ បានធ្វើការឃាត់ខ្លួនឈ្មោះ ធឿន ធា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ពីបទ៖ គំរាមកំហែងថានឹងសម្លាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១២ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ តាមដីកាលេខ២៩៦ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់