Post News Media ព័ត៌មានជាតិ ស្រវឹង​ជោកជាំ...

ស្រវឹង​ជោកជាំ​ ជិះម៉ូតូទៅបុកគូទម៉ូតូមួយគ្រឿងទៀត​ ពេញទំហឹង​បណ្តាលឲ្យ​រង​របួស​ទាំង​សងខាង​

ភ្នំពេញ: បុរស២​នាក់​ស្រវឹង​ធ្លាក់ភ្នែក​ ជិះម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ​ក៏ជ្រុល​ទៅ​បុក​ពីក្រោយម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង​ កាល​ពី​វេលាម៉ោង​១១​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ ក្បែរ​មន្ទីរពេទ្យ​ព្រះ​កុសុម:​ តាមបណ្ដោយ​ផ្លូវ​២៧១​កែង​និង​ផ្លូវ​១៨២​ ស្ថិតក្នុងសង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​​ ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​នារី​ម្នាក់​បើកបរម៉ូតូមួយគ្រឿងម៉ាក​ ធូដេ​ ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខ​ ភ្នំពេញ​1DM-2504 ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​២៧១​ ក្នុងទិស​ដៅ​បើកមកពីស្តុបណូគា​បំណង​ឆ្ពោះទៅ​ស្ពានអាកាស​៧មករា​។ លុះមកដល់​ចំណុច​កើត​ហេតុ​ ក៏​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1GM-4620​ ដែលបើកបរដោយបុរសពីរនាក់ក្នុងស្ថានភាពស្រវឹង​ជោកជាំ​ និងក្នុងល្បឿនលឿន​មិនប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​ធូដេ​ខាងលើ​ចំពីក្រោយ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង២​គ្រឿង​ដួល​រងការខូចខាត​បន្តិចបន្តួច​ទាំង​សងខាង​។ ចំណែកឯ​នារី​រងគ្រោះ​ជាអ្នកបើកបរម៉ូតូធូដេ​រងរបួស​រលាត់​ដៃ​រលាត់​ជើង​និង​ ចុកចុង​ដង្ហើម​ ហើយក៏ត្រូវបានសាច់ញាតិដឹងតាមម៉ូតូកង់បីទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង​និង​យក​ម៉ូតូ​ទាំង​២រគ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

Loading...