ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទ្វារដែកឃ្លាំងគេបានហើយ រត់មិនរួច ត្រូវសមត្ថកិច្ចក្របួចបានភ្លាមៗ

ភ្នំពេញ: ជនសង្ស័យម្នាក់ជិះរ៉ឺម៉កកង់បីមួយគ្រឿង បានធ្វើសកម្មភាពលួចទ្វារដែកឃ្លាំងមួយកន្លែងបានហើយព្យាយាមបើករត់ត្រូវបាន កម្មករយាមឃ្លាំងឃើញទាន់ស្រែកចោរៗត្រូវកម្លាំងសមត្ថកិច្ចកំពុងល្បាតឃើញឃាត់ខ្លួន យកមកសួនាំនៅប៉ុស្តិ៍។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង២និង៥០នាទីទៀបភ្លឺថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត​តាមបណ្ដោយផ្លូវ៣៥៦ ចំណុចក្រោយសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌ​ចម្ការមន។

ជនសង្ស័យមានឈ្មោះ សូ សាវុត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរើសអេតចាយ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពពីកម្មករដែលយាមឃ្លាំងបានឲ្យដឹងថាកន្លងមកកន្លែងឃ្លាំងនេះធ្លាប់បាត់ទ្វារម្ដងរួចមកហើយស្រាប់តែនៅយប់កើតហេតុ ខណ:កម្មករទាំងអស់កំពុងដេកលង់លក់ស្រាប់តែឭសំឡេងរើទ្វារដែកហើយរូបគាត់ដែលយាមឃ្លាំងបានដាស់មិត្តភភក្តិម្នាក់ទៀតឲ្យងើបចេញមកខាងក្រៅរួចមើលទ្វារស្រាប់តែបាត់ដល់ទៅ៤ផ្ទាំងហើយក៏រត់មកខាងក្រោយសាលាស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងបើករឺម៉កកង់បីចេញស្រាប់តែឃើញទ្វារដែកនៅលើរ៉ឺម៉កកង់បីក៏រត់ដេញតាមស្រែកចោៗស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពង់តែល្បាតផងនោះដេញតាមរហូតដល់ផ្លូវ៤៣០ ស្រាប់តែជនសង្ស័យរូបនោះបានលោតចេញពីរ៉ឺម៉កកង់បីរត់តាមបណ្ដោយផ្លូវ១៩៩កែងនិងផ្លូវ៤០៤ត្រូវសមត្ថកិច្ចឃាត់បានតែម្ដង។

បច្ចប្បន្នជនសង្ស័យរួមទាំងវត្ដុតាងត្រូវនាំខ្លួនមកប៉ុស្តិ៍ទួលស្វាយព្រៃ២ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់