Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តឡិចស៊ីស បុកគេហើយបើករត់ ត្រូវបានសមត្ថកិច្ចដេញឃាត់បាន

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តឡិចស៊ីសមួយគ្រឿង បានបើកបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួស ហើយព្យាយាមបើករត់ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញនិងឃាត់ខ្លួនអ្នកបើកបររថយន្តបានម្នាក់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវក្រាលកៅស៊ូខេត្ត ចំណុចផ្លូវបំបែក មុខក្លឹបកំសាន្ត(SG)ផាលែស ស្ថិតក្នុងភូមិ
ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ករណីនេះ កើតឡើងក្នុងដំណើរទិស(ខ្វែងគ្នា) ដោយរថយន្តបើកបរពី(កើតទៅលិច) និងម៉ូតូបើកបរពី(ជើងទៅត្បូង) បណ្ដាលឲ្យរបួសអ្នកជិះម៉ូតូ ២នាក់ និងខូចម៉ូតូ១គ្រឿង ។ ចំណែកឯរថយន្ត ក្រោយកើតហេតុបើករត់ពីកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ ឈ្មោះ គឹម តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និងបានដកហូត នាំយករថយន្តមកកាន់អធិការដ្ឋានតាមនិតិវិធីតែម្តង។

Loading...