ព័ត៌មានជាតិ

រថយន្តម៉ាក យីឌុប ដឹកឈើរបស់ក្រុមហ៊ុន យូនីគ្រីន ក្រឡាប់សង្កត់បុរសម្នាក់ស្លាប់យ៉ាងរន្ធត់

មណ្ឌលគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក យីឌុប ដឹកឈើរបស់ក្រុមហ៊ុន យូនីគ្រីន បានក្រឡាប់សង្កត់បុរសម្នាក់ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែត្រ ៩៤-៩៥ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

រថយន្តដែលក្រឡាប់នេះម៉ាក យីឌុប គ្មានផ្លាកលេខ ដឹកឈើរបស់ក្រុមហ៊ុន យូនីគ្រីន ចេញពីស្រុកកោះញែកឆ្ពោះទៅស្រុកកែវសីម៉ា។​

ការពិនិត្យកន្លែងកើតហេតុ បានរកឃើញមានមនុស្សស្លាប់ម្នាក់ឈ្មោះ មាស សុផាន ភេទប្រុស អាយុ៣៤ឆ្នាំ សពត្រូវបានដឹកដោយរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តទៅប្រគល់ជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តនិងឈើត្រូវបានការពារនៅនឹងកន្លែងកើតហេតុ ហើយករណីនេះជំនាញកំពុងអនុវត្តនីតិវិធីច្បាប់៕

មតិយោបល់