Post News Media ព័ត៌មានជាតិ ក្មេងស្រីអាយុ...

ក្មេងស្រីអាយុ ១៣ ឆ្នាំ ជិះម៉ូតូឌុបក្មេងស្រីអាយុ ១៤ ឆ្នាំ ទៅបុកដើមឈើ ស្លាប់ និងរបួស ២នាក់

ពោធិ៍សាត់: កាលពីវេលាម៉ោង០៩ និង១០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូមួយគ្រឿង បានជ្រុលចង្កូតទៅបុកដើមឈើមួយដើម បណ្ដាលឲ្យរបួសក្មេងស្រីម្នាក់ និងស្លាប់ក្មេងស្រីម្នាក់។

ជនរងគ្រោះឈ្មោះ យ៉េត ម៉ាសីសា អាយុ១៣ឆ្នាំ ភេទស្រី រងរបួសស្រាល និងឌុបឈ្មោះ ឆែម ភារី អាយុ១៤ឆ្នាំ ភេទស្រី បានស្លា ក្រោយពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន អ្នកទាំងពីររស់នៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញ​ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង​ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...