ព័ត៌មានជាតិ

ស្រា​បៀរ​មួយ​កេះ​តម្លៃ​៣៥ដុល្លារ​ ពេល​គិត​លុយ​អស់​៨០ដុល្លារ​ផ្អើល​សមត្ថកិច្ច ចុះអន្តរាគមន៍

ភ្នំពេញ: យុវជន​៦នាក់​ជិះ​ម៉ូតូ​ កង់​បី​ឡាំប៉ាតា​(ឥណ្ឌា​)​ ចូល​ខារ៉ាអូខេ​ ខ្វះ​លុយ​ឲ្យ​គេ​ បែរជាចោទប្រកាន់​ថា​ ម្ហូប​ថ្លៃ​ពេក​ នាំ​គ្នា​ឈ្លោះប្រកែក​ជា​មួយ​ម្ចាស់​ហាង​ ផ្អើល​អស់​សមត្ថកិច្ច​ និងអ្នក​សារព័ត៌មាន​ ​កាលវេលម៉ោង​ ១២និង​៣០នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ២០០៤(ហៅផ្លូវ​ម៉ៃដា​)​ ដែល​មាន​យីហោ​ ញ៉ូវ​ ស្កាយ​ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ យុវជន​ទាំង​៦នាក់​ខាងលើ​ មិន​បញ្ជាក់​ឈ្មោះនោះទេ​ បាន​និយាយ​ថា​ នៅ​ មុន​ពេល​កើតហេតុ​ ពួកគាត់​ បាន​នាំគ្នា​មក​ផឹក​ស៊ី​ នៅផ្លូវ​២០០៤ ហើយ​បុគ្គលិក​ហាង​ខាង​លើ​ បាន​មក​ស្ទាក់​ផ្លូវ​គាត់​ ប្រាប់​តម្លៃ​ស្រា​ក្នុង​មួយ​កេះ​តំលៃ​៣៥​ដុល្លារ​ហើយ​ ហ្វ៊ីម្ហូប​៤មុខ​ទៀត​ ព្រម​ទាំង​ហ្វ៊ី​ស្រី​ស្អាត​ អង្គុយកំដរ​មួយ​ម្នាក់ទៀតផង​។ បន្ទាប់​មក​ពួក​គាត់​មើល​ ទៅ​ក្នុង​តំលៃ​ សមល្មម​ ក៏បាន​នាំគ្នា​ចូល​ ខណ:​ដែល​ពួក​គាត់​ផឹក​អស់​ ចំនួន​មួយ​កេះ​ហើយ​ ក៏បានឲ្យគេ​គិត​លុយ​អស់​ចំនួន​៨០​ដុល្លារ​។ ​ពេល​នោះ​ ពួក​គាត់​ បាន​ឆ្ងល់​អស់​ថ្លៃ​ម្ល៉េះ​ និយាយ​គ្នា​ ៣៥​ដុល្លារ​ តែដល់យកវិកយបក្រមក ស្រាប់តែឃើញអស់ចំនួន​៨០​ដុល្លារ​ ហើយគ្មាន​លុយ​ឲ្យ​ ក៏​ឈ្លោះជា​មួយ​ម្ចាស់​ហាង​ តែ​ម្តង​។

​តាម​សម្តីពីម្ចាស់​ ហាង​ខាង​លើ​ បាន​និយាយ​ប្រាប់​ថា​ តម្លៃ​ ស្រាមួយឈត់​ និង​ម្ហូប​ ហ្វ៊ី​ ៤ចាន​ តម្លៃ​៣៥​ដុល្លារ​ និង​ហៅថែម​ចំនួន​៥ចាន​ទៀត​ ឡើង​ដល់​ចំនួន​៨០​ដុល្លារ​ ម្ដេច​ថា​គិត​លុយ​លើស​ ។ ហើយ​យុវជន​ម្នាក់​ក្នុង​ចំណោម៦នាក់នោះ ​បាន​និយាយ​ថា​ មុខ​ម្ហូប​ទាំង​ ៥មុខ​ខាង​លើ​ ពួក​គាត់​ មិន​បាន​ហូប​ឡើយ​ គឺ​ខាង​ស្រី​ៗ​ជានាក់​ហូប​ទេ​ ម្តេច​ក៏​គិត​ដែរ​ ។ ចំណែក​ ម្ចាស់​ហាង​បាន​និយាយ​ប្រាប់​ថា​ ស្រី​ៗ​ហូប​ព្រោះ​ នាង​ថា​ ពួក​បងៗជា​អ្នក​​ឲ្យ​ហូប​។

ក្រោយ​ពេល​កើតហេតុ ​ទើប​ប្តឹង​ដល់​នគរបាល​ប៉ុស្តិ៍​ មក​ សម្របសម្រួល​​នៅ​កន្លែង​កើត​ហេតុ​ ហើយ​ភាគី​ទាំង​សង្ខាង​បាន​ បញ្ចប់​ក្នុង​តម្លៃ​ ២៤ម៉ឺន​រៀល​៕

មតិយោបល់