ព័ត៌មានជាតិ

បើករថយន្តចុះចំណោត យកចង្កូតពុំទាន់ បណ្ដាលឲ្យក្រឡាប់ របួសមនុស្ស ២នាក់

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងខ្លួនឯង ដោយរថយន្តមួយគ្រឿង បើកចុះចំណោតក្រទ្បាប់ នៅចំណុចគល់ស្ពានតាតៃ បណ្ដាលឲ្យមនុស្ស ២ នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១១ និង៤០ នាទីយប់ កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តហ៊ីហាន់ដាយ (ប្រភេទសណ្តោងរ៉ីម៉ក) ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-3940 និងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-0727 មានទិសដៅពី កោះកុង-ភ្នំពេញ ជារថយន្តរបស់ក្រុមហ៊ុន គាធី បើកបរដោយឈ្មោះ ស៊ុ ណុប ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទូលល្ហុង ឃុំ តាំងដូង ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់) រួមដំណើរដោយឈ្មោះ ឈៀង ប្រឹមប្រិយ៌ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិទ្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (របួសស្រាល)។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសាររថយន្តបើកចុះចំណោត ត្រង់ចំណុចផ្លូវកែង យកចង្កូតពុំទាន់ បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯង ។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ និងជួយសង្រ្គោះ បញ្ចូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

មតិយោបល់