ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ហាញមុខក្រុមជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីវាយប្លន់ ឆក់និងគ្រឿងញៀន!

ភ្នំពេញ: កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខក្រុមឃនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹងករណីផ្សេងៗគ្នា(វាយ​ប្លន់​ទូរស័ព្ទ​,​ឆក់​កាបូប​ជនបរទេស និង​​​គ្រឿងញៀន​) កាលពី​វេលា​ម៉ោង​២​និង៤០​នាទីរសៀ​ល ​ថ្ងៃ​ទី០​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

ជនសង្ស័យទាំង៨នាក់ ​ទី​​១មានឈ្មោះ ជ័យ សាន់​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ,ទី​២​​ឈ្មោះ ហម ចាន់​ណា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ,ទី​៣​​ឈ្មោះ សា​ឡេះ យូ​សាធ ហៅ
​ញ៉ា​ញ់ ជនជាតិ​ខ្មែរ​ឥ​ស្លា​ម ភេទ​ប្រុស អាយុ ២៤​ឆ្នាំ,ទី​៤ឈ្មោះ បឿន ផា​ន់​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ,ទី​៥​​ឈ្មោះ ប្រុស គឹ​ម​ស្រៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ, ទី៦​​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ធួ​យ ជនជាតិវៀតណាម អាយុ​១៨​ឆ្នាំ ​,ទី៧​​ឈ្មោះ ស៊ឹ​ម អុល​ឡា​វី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង ទី​៨ឈ្មោះហ៊ឹ​ម នៅ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៨​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​​៕

មតិយោបល់