ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍ Camel បុកពីក្រោយរថយន្តម៉ាកហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 1AG-0863 បញ្ចប់ត្រឹមសំណង១៦៥ដុល្លារ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍ Camel បានបុកពីក្រោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1AG-0863 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយពីកើតហេតុ គេឃើញខាងតំណាងក្រុមហ៊ុនរថយន្តស៊ីម៉ង់ត៍ Camel បានចុះមកធ្វើការសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តហាយឡែនឌ័រ ដោយធ្វើការសងសំណងទៅឲ្យភាគីរថយន្តហាយឡែនឌ័រចំនួន ១៦៥ដុល្លារ​ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់