Post News Media ព័ត៌មានជាតិ បុរសជនជាតិថៃម...

បុរសជនជាតិថៃម្នាក់ ដេកស្លាប់នៅផ្ទះសំណាក់ THE WIN’S HOUSE!

ប៉ៃលិន:​ នៅវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ២០១៨ មានករណីមនុស្សដេកស្លាប់នៅ​ផ្ទះសំណាក់ THE WIN’S HOUSE បន្ទប់លេខ ១០៥ ភូមិផ្សារព្រំជើងឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។

ជនរងគ្រោះឈ្មោះ ហាយ ភេទ ប្រុស អាយុ៤២ឆ្នាំ ជាជនជាតិថៃ​។

តាមការសន្និដ្ឋានរបស់ជំនាញកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសមត្ថកិច្ចថៃ ។ សាកសពត្រូវបានតម្កល់ទុកនៅវត្តផ្សារព្រំដើម្បីរង់ចាំបងប្អូនភាគីថៃមកទទួល៕

Loading...