ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា បើកលឿនពេកបត់ត្រឡប់ក្រោយជ្រុលទៅបុកបង្គោលឡាក់ បាក់១ដើមទ្រេត២ដើម ក្រឡាប់ផ្ងារជើងច្រង៉ាង!

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបោះពួយយ៉ាងលឿនបានបត់ត្រឡប់ក្រោយបណ្ដាលជ្រុលទៅបុកបង្គោលឡាក់ និងថូរផ្ការងការខូចខាតរថយន្តក្រឡាប់ផ្ងារជើងឡើងលើតែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្សីក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-3447 បើកដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បោះពួយពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានបត់ត្រឡប់ក្រោយបណ្ដាលបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលឡាក់ដែលនៅលើចិញ្ចើមផ្លូវបាក់អស់១ដើម និងទ្រេតអស់២ដើម និងបែកថូរផ្កាមួយ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រង៉ាងតែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួស។

ក្រោយហេតុការណ៍ប្រជាពរដ្ឋបាននាំគ្នាជួយលើកក្រឡាប់ រថយន្តមកវិញ។

ក្រោយកើតហេតុសមត្ថកិច្វមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋបានឲ្យភាគីខាងម្ចាស់រថយន្តធ្វើការសម្របសម្រួលជាមួយខាងមន្ទីរពេទ្យបានចេញសំណងចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចបានស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់