ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីអ្នកលក់ដូរម្នាក់បានសម្រេច រត់មិនរួចជាប់ខ្នោះរបស់អាវុធហត្ថខណ្ឌសែនសុខ

ភ្នំពេញ: ជនសង្ស័យម្នាក់ធ្វើដំណើរដោយថ្មើរជើងមកឆក់កាបូបពីស្ត្រីអ្នកលក់ដូរម្នាក់មិនបានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ល្បាតឃើញដេញចាប់ភ្លាមៗ។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ​ឈ្មោះ​ ឡោះ​ ស្មាន​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​(ជនជាតិចាម) មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​មិន​ពិត​ប្រាកដ​ មាន​ស្រុក​កំណើត​នៅ​ ភូមិ​ពាម​ជាឡាំង​ ឃុំ​ពាម​ជាឡាំង​ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។

ចំណែកជនរងគ្រោះ​ឈ្មោះ​ លី​ សុភា​ ភេទ​ស្រី​ អាយុ​៤៣ឆ្នាំ​ មុខរបរ​លក់​ដូរ​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ ហើយកម្លាំងបានប្រគល់កាបូបលុយឲ្យជនរងគ្រោះវិញ។

​តាមប្រភពពីសមត្ថកិច្ចបានឲ្យ ដឹងថាមុន​ពេល​កើតហេតុ​ គេឃើញជនសង្ស័យ​បាន​ដើរ​ស្មើរជើងទៅវិញទៅមកនៅ​ចំណុចកើតហេតុ​ខាងលើ​ ហើយ​ឃើញ​ជនរងគ្រោះ​កំពុង​អង្គុយ​លក់​ដូរ​ ស្រាប់​តែ​ជន​សង្ស័យ​ ធ្វើ​សកម្មភាពឆក់កាបូបបានសម្រេច ហើយ​ក៏​រត់​គេច​ខ្លួន តែ​ជន​រងគ្រោះ​ស្រែក​ថា​ ចោរ​ៗត្រូវបានកម្លាំងអាវុធហត្ថកំពុងក្នុងភូមិសាស្រ្តឃើញបានដេញចាប់បានភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។

មតិយោបល់