ព័ត៌មានជាតិ

រន្ធត់ណាស់! យុវជនម្នាក់ ត្រូវដើមឈើបាក់សង្កត់លើ ស្លាប់ភ្លាមៗ

កំពង់ធំ: នៅវេលាម៉ោង៦ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ឈើបាក់សង្កត់លើ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅភូមិរនាម ឃុំទំរីង ស្រុកសណ្តាន់។

ជនរងគ្រោះឈ្មោះ សាយ ជន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កើតទ្បើងនៅពេលជនរងគ្រោះ ទៅចម្ការកាប់ដើមឈើ ក៏រលំបណ្តាលឲ្យសង្កត់លើស្លាប់តែម្ដង៕

មតិយោបល់