ព័ត៌មានជាតិ

ដេញក្របី ទាំងខ្លួនពិការជើង ស្រាប់តែដើរធ្លាក់ទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់: កាលពីវេលាម៉ោង១១និង២០ នាទីថ្ងៃព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្ត្រីពិការម្នាក់ បានធ្លាក់ទឹកប្រឡាយលង់ស្លាប់ នៅចំណុចបឹងឆ្លាត ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ស្ត្រីរងគ្រោះឈ្មោះចក់ យី អាយុ៤៦ឆ្នាំ ភេទស្រី រស់នៅភូមិឃុំកើតហេតុ។

ប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានដឹងឲ្យដឹងថា ស្ត្រីរងគ្រោះ មានប្តីកូន ដូចគេឯងដែរ តែកូនៗរបស់គាត់ បានចេញទៅប្រកបមុខរបរ ដើម្បីរកប្រាក់ចំណូល ជួយក្នុងបន្ទុកគ្រួសារ ដោយទ្បែកនៅថ្ងៃកើតហេតុ ជនរងគ្រោះបានឃ្វាក្របី រួចបានដេញក្របីទំនងជាមិនស្រួលខ្លួន ទើបគាត់ដើរធ្លាក់ទឹកប្រឡាយ បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង៕

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកធ្វើកោសល្យវិច័យ សាកសពស្ត្រីរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់