ព័ត៌មានជាតិ

ប្ដីប្រពន្ធពីរនាក់ កំពុងជិះម៉ូតូ ស្រាប់តែត្រូវចោរឆក់កាបូប រួចជិះដេញតាម ក៏បក្ខពួកជនសង្ស័យបិទគូទពីក្រោយ ធាក់ម៉ូតូដួល ស្លាប់ និងរបួស ២នាក់

ភ្នំពេញ: នៅវេលា​ម៉ោង​ ៦ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨ មានករណី​អ្នកលក់​ផ្កា២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែត្រូវចោរឆក់កាបូប ហើយជនរងគ្រោះ បានជិះតាម ក៏ត្រូវបក្ខពួកជនសង្ស័យ (ជាអ្នកបិទគូទ) ជិះតាមធាក់ម៉ូតូដួល បណ្ដាលឲ្យបុរសជាប្ដី​បោកក្បាលស្លាប់ រីឯប្រពន្ធរបួស។

ហេតុការណ៍នេះ កើតទ្បើងនៅចំណុចស្តុបផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានជិះដេញជនសង្ស័យ តាមកែងផ្លូវ៣០២ ត្រូវបក្ខពួកជនសង្ស័យ (បិទគូទ) ជិះតាមធាក់​ម៉ូតូ​ឲ្យដួលបោក​ក្បាលស្លាប់ នៅផ្លូវ៣០២​ មុខ​សាលាអន្តរជាតិ​ខេមប្រីត ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន​៕

មតិយោបល់