Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញ ​ទឹកដោះគោជូ មីម៉ាម៉ា ប័រ ទឹកត្រីចម្រុះ នំចម្រុះ ខូចគុណភាព​ នៅផ្សារជាំក្សាន្ត

ព្រះវិហារ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់នៅផ្សារជាំក្សាន្ត ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាលទ្ធផល បានរកឃើញ ដកហូត និងដុតកំទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖ ទឹកដោះគោជូ ចំណុះ 8,28 លីត្រ
​ទឹកត្រីចម្រុះ ចំណុះ 12,75 លីត្រ, ទឹកស៊ីរ៉ូ ចំណុះ 2,13 លីត្រ​,ទឹកក្រូចចម្រុះ ចំណុះ 7,8 លីត្រ,មីម៉ាម៉ា ទម្ងន់ 0,36 គីឡូក្រាម, នំចម្រុះ ទម្ងន់ 0,77 គីឡូក្រាម, ​ប័រ ទម្ងន់ 1,92 គីឡូក្រាម៕

Loading...