Post News Media ព័ត៌មានជាតិ បុរសម្នាក់ជិះ...

បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្តាំ ត្រូវម៉ូតូមួយគ្រឿងបុក ស្លាប់រកសាច់ញាតិមិនទាន់ឃើញ!

កំពង់ចាម: កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ រកសាច់ញាតិមិនទាន់ឃើញ នៅភូមិ​ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1F-9356 បើកបរដោយឈ្មោះ ឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម រួមដំណើរ២នាក់ទៀត​ឈ្មោះ តួរ ភេទ​ប្រុស អាយុ១៩ឆ្នាំ និងឈ្មោះ ជា ចាន់ធា ភេទ​ស្រី រស់នៅភូមិ ព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរពីរត្បូងទៅជើង បានបុកគ្នាជាមួយ ម៉ូតូម៉ាកហុងដា ស៊ូស៊ូគីស្មាស់ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរបានស្លាប់នៅនឹងកន្លែងកើតហេតុ មិនស្គាល់អត្តសញ្ញាណ បើកបរពីជើងទៅត្បូង​។

​ករណីនេះបណ្តាលឲ្យស្លាប់មនុស្ស​អ្នកបើកម៉ូតូស្មាស់ និង​រងរបួសធ្ងន់មនុស្ស៣នាក់​។
​មូលហេតុ ម៉ូតូម៉ាកស្មាស់បើកបរមិនមានភ្លើងបំភ្លឺ និងមិនប្រកាន់ស្តាំ​។

​សាកសពរក្សាទុកនៅមន្ទីពេទ្យ ភិនភាគដែលស្លាប់ជិះម៉ូតូម៉ាកស្មាក ពណ៌ក្រហម គ្មានស្លាកលេខ ពាក់អាវយឺតដៃខ្លីពណ៌ត្រេអី ខោខ្មៅជើងវែង សក់រួញអង្គាដី កម្ពស់ប្រហែល1,60។ បើបងប្អូនណាបានស្គាល់សូមទាក់ទងមកលេខទូរស័ព្ទ012 939 086៕

Loading...