ព័ត៌មានជាតិ

រថយន្តRAV4 បើកធ្លាក់ផ្លូវបួងចង្កូតមកវិញបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់ផ្ងារជើង

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក RAV4 ពាក់ស្លាកលេខ 2AK-1543 ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ LIU .RENJUN ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ មុខរបរវិស្វករ មានទីលំនៅ ភូមិត្រពាំងថ្លឹង ឃុំចោមចៅ ខណ្ឌពោធិ៍សែជ័យ បានបុកជាមួយរថយន្ត ហ៊ីយ៉ាន់ដាយ២៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2E-2257 ពណ៌ត្រួយចេកចាស់ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីរថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់ផ្ងារជើងតែម្តង សំណាងគ្មាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់