ព័ត៌មានជាតិ

ខឹងសុំស្រឡាញ់​នាងមិនបាន ចាប់​រំលោភនាងយកតែម្តង ចុងក្រោយជាប់ខ្នោះ!

កណ្តាល: កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី​ប៉ុនប៉ងរំលោភសេពសន្ថវ: នៅ​​ភូមិព្រែកត្រែង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ​អាយុ២២ឆ្នាំ ​មានទីនៅ​ខេត្តកណ្តាល។ ចំណែកជនសង្ស័យ​ឈ្មោះឡេង គឹម លាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករបេះស្វាយ​ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា គុបជ្រុង សេ៥០ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ1AK-5034​។

នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យនិងជនរងគ្រោះ​ធ្លាប់ស្គាល់រាប់អានគ្នា ហើយជនសង្ស័យ​បានឌុបជនរងគ្រោះដោយម៉ូតូពីឃុំស្វាយប្រទាលមកបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ។ ពេលមកដល់បន្ទប់ជួល​បានមកក្រៅទិញមី២កញ្ចប់ ឆុងហូបជាមួយគ្នា ធម្មតា រួចហើយជនសង្ស័យ​ក៏បាននិយាយលួងលោមអង្វរសុំស្រឡាញ់ជនរងគ្រោះ​តែពាក្យដដែលៗប៉ុន្តែជនរងគ្រោះមិនព្រមស្រឡាញ់។
ពេលនោះជនរងគ្រោះ​បានដេញឲ្យជនសង្ស័យ​ទៅផ្ទះ តែជមសង្ស័យ​ក៏ចូលបន្ទប់ទឹកលុបមុខ បន្ទាប់មកទៀតក៏ទៅងូតទឹកហើយពេលចេញមកវិញស្លៀកតែខោលីអូ​ ដើរមកដាក់គន្លឹះទ្វារបន្ទប់ពេលនោះវេលាម៉ោង២១និង៤៣នាទី(ថ្ងៃដដែល) ជនរងគ្រោះ​មានសភាព ភិតភ័យយ៉ាងខ្លាំងក៏បានស្រែកឲ្យគេជួយតែគ្មានអ្នកណាឮទេ។

ភ្លាមនោះជនសង្ស័យ យកដៃខ្ទប់មាត់ជនរងគ្រោះហើយក៏បានប្រតាយប្រតបគ្នាលើការ៉ូ ដោយទ្រាំពុំបានទើបជនរងគ្រោះអង្វរនិងព្រមប្រគល់ខ្លួនឲ្យជនសង្ស័យ​ជាមួយគ្នានោះជនសង្ស័យក៏យល់ព្រម ហើយពេលនោះ ជនរងគ្រោះក៏បានទូរសព្ទ័មកសន្តិសុខឈ្មោះឈួន ឆន ថាមានគេចាប់រំលោភ ភ្លាមនោះជនរងគ្រោះបានច្រានជនសង្ស័យ​ចេញស្ទុះបើកគន្លឹះទ្វាររត់សំដៅមកកន្លែងសន្តិសុខរោងចក្រឲ្យជួយខ្លួន។

ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សិត្បូរបានអន្តរាគមន៍ដល់កន្លែងកើតហេតុធ្វើការនាំខ្លួនជនសង្ស័យ​មកប៉ុស្តិ៍រដ្ឋបាលសាកសួរ​។
​នៅវេលាម៉ោង១០និង៥៨នាទីថ្ងៃទី០៣ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាលបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ​ដើម្បីបន្តអនុវត្តវត្តតាមនិងតីវិធី៕

មតិយោបល់