ព័ត៌មានជាតិ

រថយន្តហ្វុយហ្សូ ពន្លះម៉ូតូសង់ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាក ហ្វុយហ្សូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3B-4824 បានបុកជាមួយម៉ូតូសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6204 បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់