ព័ត៌មានជាតិ

Range Rover ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AT-6888 ត្រូវបែនដឹកដីពន្លះគូទក្រោយ បណ្ដាលឲ្យរងការខូចខាត

កណ្ដាល: តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបែនដឹកដី បុកគូទរថយន្ត Range Rover ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 2AT-6888 បណ្ដាលឲ្យរងការខូចខាតរថយន្ត Range Rover សំណាងល្អ ពុំបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៤ និង២១នាទីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ នៅម្ដុំខាងត្បូងផ្សារព្រែកទទឹង ភូមិព្រែកទទឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការសម្របសម្រួលភ្លាមៗផងដែរ៕

មតិយោបល់