ព័ត៌មានជាតិ

ជិះម៉ូតូបោះពួយយ៉ាងលឿន ជ្រុលចង្កូតធ្លាក់ទ្រូងផ្លូវ ទៅបុកបង្គោលសុវត្ថិភាព ស្លាប់ និងរបួស ២នាក់

កំពង់ធំ: កាលពីវេលាម៉ោង ៧និង ១៥នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់ប្រុសម្នាក់ និងរបួសធ្ងន់ស្រីម្នាក់
នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម៉ូតូម៉ាក SUZUKI NEX ពណ៌ស្វាយ ពាក់ស្លាកលេខភ្នំពេញ1U-5666 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ឈឿន រក្សា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយ ឈ្មោះ អ៊ិច សៀងឡាយ ភេទស្រី អាយុ១៩ឆ្នាំ ភូមិអន្លង់ក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ របួសធ្ងន់។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយ អ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន បានរេចង្កូតធ្លាក់ទ្រូងផ្លូវ ទៅបុកបង្គោលសុវត្ថិភាព ដែលដាក់តាមបណ្ដោយជាយផ្លូវ ។

ក្រោយកើតហេតុវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលសន្ទុក។ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់