ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ អគ្គិភ័យឆេះកន្លែងលក់សាំងច្រកដប នៅព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង១១ និង២១នាទីព្រឹកថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះកន្លែងលក់សាំងច្រកដប និងច្រកពីដុង តាមផ្លូវនៅមុខផ្សារលើ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារមានម៉ូតូរ៉ឺម៉កមួយគ្រឿង ចូលទៅចាក់ប្រេងនៅកន្លែងលក់សាំង ឈ្មោះអ៊ី ច្រឹប ហើយម្ចាស់ម៉ូតូពិសារបារី ពេលកំពុងចាក់ប្រេងសាំង ក៏បណ្តាលឲ្យយឆាបឆេះជាអគ្គិភ័យតែម្តង។
សម្ភារ:ខូចខាតរួមមាន៖
– រថយន្តចំនួន៤គ្រឿង ម៉ូតូរ៉ឺម៉កមួយគ្រឿង បានឆេះខូចខាតទាំងស្រុង
– ឆេះអាគាររបស់ប្រៃសនីយ៍នៅក្បែរនោះមួយខ្នង
– ឆេះរោងលក់ប្រេងកន្លែងកើតហេតុ និងសម្ភារ:ក្នុងរោងនេះទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

អគ្គិភ័យនេះ បានរលត់ទៅវិញដោយរយ:ពេលជាងកន្លះម៉ោង ជាមួយនិងកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គិភយ័ និងក្រុមជួយសង្គ្រោះចម្រុះ៕

មតិយោបល់