Post News Media ព័ត៌មានជាតិ ស្លុតចិត្ត! ក...

ស្លុតចិត្ត! កូនបង្កើត ដុតផ្ទះឪពុក​ម្ដាយ​ខ្លួនឯង​ បង្កឲ្យមានការភ្ញាក់ផ្អើល

​កណ្ដាល:​ ​នៅ​វេលា​ម៉ោង​១០ ​និង​៤០​នាទី​ព្រឹកថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ មានករណី​យុវជន​ម្នាក់ ពុំ​ដឹង​ថា​មាន​រឿង​អ្វីទេ បានដុត​ផ្ទះ​ឪពុក​ម្ដាយ​ខ្លួនឯង​ បណ្ដាល​ឲ្យ​ឆេះ​ខូចខាត​ស្ទើរ​ទាំងស្រុង​ នៅចំណុច​ភូមិ​ព្រែក​រកា​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​។​

ជនសង្ស័យ​ឈ្មោះ​ កៅ​ គា​ ភេទ​ប្រុស​អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ បានគេចខ្លួន​បាត់​ ។​ ចំណែកឯ​ឪពុក​ម្ដាយ​រស់នៅ​ឯ​ភ្នំពេញ​ (​មិន​ដែល​មក​ទេ​)​ ។​

សម្ភារខូចខាត​រួមមាន៖ ផ្ទះ​មាន​ទំហំ​៥x៧​ ២​ខ្នង​ ប្រក់​ស៊ី​ប្រូ​២​ជាន់​ ធ្វើ​អំពី​ឈើ​លើ​ ថ្ម​ក្រោម​ និងសម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

សមត្ថកិច្ច បានឲ្យដឹងថា ​នៅ​វេលា​ម៉ោង​កើតហេតុ​ ប្រជាពលរដ្ឋ​ជិតខាង បានឃើញ​ផ្ទះ​ខាងលើ​ឆេះ​ ក៏បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ ឲ្យជួយ​អន្ដរាគមន៍​ពន្លត់​ ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់អគ្គិភ័យ​ចំនួន​១​គ្រឿង​ អស់​ទឹក​ចំនួន​២​ស៊ីទែន​ រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​។​

ហេតុការណ៍​នេះ​ កើតទ្បើងដោយសារ​ជនសង្ស័យ​ជា​កូន​របស់​ម្ចាស់ផ្ទះ​រង​គ្រោះ ជា​ដុត​ប៉ុន្តែសមត្ថកិច្ច ​ពុំ​ទាន់អាចបញ្ជាក់ពីមូលហេតុឲ្យដឹងនោះទេ៕​

Loading...