Post News Media ព័ត៌មានជាតិ រថយន្តហ្វតរេន...

រថយន្តហ្វតរេនជ័រ ស្លាកលេខ ភ្នំពេញ 2AE-5256 ពន្លះបង្គោលភ្លើងស្តុបចរាចរណ៍ដាច់ក្រឡេកង់មុខ ទៅលែងរួច!

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹង បើករថយន្តក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលស្តុបចរាចរណ៍បណ្ដាលឲ្យបាក់បង្គោលឡាក់២ដើម រថយន្តដាច់កង់មុខខាងស្តាំ ទៅលែងរួច តែសំណាងល្អមិនមានអ្នករបួស។

ហេតុ​ការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥​ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ៦៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក​ហ្វ​តរេន​ជ័រ ​ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AE-5256 ធ្វើដំណើរពីកើតទៅលិចបោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើដោយល្បឿនលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោល​ភ្លើងស្តុប​ចរាចរណ៍និងបង្គោលឡាក់បាក់២ដើមរថយន្តដាច់ក្រឡេកង់មុខខាងស្ដាំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...